Monday, October 3, 2011

ភាពមិនស៊ីសង្វាក់នៃជំនឿលើព្រះពុទ្ធសាសនានិងបញ្ហា​ក្នុង​សង្គម​កម្ពុជា​





Beating of Khmer Krom monks by cops working for the atheist Hun Xen regime (Photo: AP) The presence of a Buddhist monk in Boeung Kak Lake did not prevent these atheist cops from beating residents and destroying houses for the benefit of CPP Senator and Land-thief Lao Meng Khin (Photo: CCHR) Cambodia's communist monks (aka Hochimonks): Tep Vong and Non Nget ពុធ 28 កញ្ញា 2011 ដោយ ប៉ែន បូណា RFI ព្រះពុទ្ធសាសនា​បាន​បង្រៀន​ថា​ មនុស្ស​កើត​មក​មានតែ​ខ្លួន​ទទេ​ស្អាត​ ស្លាប់​ទៅវិញ​ក៏​មិន​អាច​យក​អ្វី​តាម​ខ្លួន​បាន​ដែរ​ក្រៅ​តែ​ពី​សម្ពាយ​ បុណ្យ​និង​បាប។ ​ដូច្នេះ ​សម្រាប់​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ពិត​ប្រាកដ​ គ្មាន​ការ​ចាំបាច់​អី​ដែល​មនុស្ស​ត្រូវ​ប្រកាប់​ប្រចាក់​គ្នា​ដើម្បី​បំពេញ​ ភាព​លោភ​លន់​ហួស​ហេតុ​របស់​ខ្លួន​ឡើយ៕ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​ រដ្ឋ ​ បាន​​ទទួល​​ការ​គោរព​​ប្រតិបត្តិ​​ពី​សំណាក់​​គ្រួសារ​​ខ្មែរ​​ទូទៅ​​ដែល​​ ជា​​ពុទ្ធសាសនិកជន​​ដោយ​​គ្មាន​​អ្នក​​ណា​​រំលង​​ឡើយ។ ​ជាក់ស្តែង​​នៅ​​ក្នុង​​ពិធី​​បុណ្យ​ភ្ជុំ​បិណ្ឌ​​ម្តងៗ​ ​គេ​​ជឿជាក់​​ថា​ ​គ្មាន​​គ្រួសារ​​ខ្មែរ​​ណា​​ដែល​​មិន​​បាន​​ទៅ​​វត្ត​​ឡើយ​​ទោះ​​ជា​​អ្នក​ ​នោះ​​ជា​​​អ្នក​​មាន​​ឬ​​អ្នក​ក្រ​ក្តី។ ​​ប៉ុន្តែ​​ ប្រសិន​​បើ​​គេ​​ឆ្លុះ​​បញ្ចាំង​​ពី​​បញ្ហា​​នៅ​​ក្នុង​​សង្គម​​កម្ពុជា​​ បច្ចុប្បន្ន​​ធៀប​​ទៅ​​នឹង​​​តម្លៃ​​នៃ​​​ព្រះ​ពុទ្ធសាសនា​ ​គេ​​នឹង​​ឃើញ​​ថា​​ មនុស្ស​​ជាច្រើន​​ ហាក់​​ដូច​ជា​​គោរព​​ព្រះពុទ្ធ​សាសនា​​តែ​​សម្បក​​ក្រៅ ​​តែ​​មិន​​បាន​​ផុស​​ចេញ​​ពី​​ទឹកចិត្ត​​ និង​​ជំនឿ​​ពិត​​ប្រាកដ​​ឡើយ។​ តើ​​ហេតុ​អ្វី​​បាន​​ជា​​ដូច្នេះ?​ រយៈ​ពេល​១៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​កាន់បិណ្ឌ ​និង​ភ្ជុំបិណ្ឌ ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។ ​ទី​វត្តអារាម​នីមួយៗ​មាន​សភាព​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​ទទួល​ ពុទ្ធបរិស័ទ។ ​មនុស្ស​ម្នា​នៅ​គ្រប់​ទិស​ទី​សម្រុក​នាំគ្នា​ទៅ​វត្ត​ដើម្បី​ឆ្លង​បុណ្យ​ ភ្ជុំបិណ្ឌ។ ​ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ថា​ ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​មុតមាំ​ណាស់​លើ​ព្រះពុទ្ធសាសនា ​លើ​អំពើ​បុណ្យ​បាប ​និង​លើ​ទស្សនៈ​«កម្ម ផល»​ដែល​ជា​ស្នូល​នៃ​ព្រះពុទ្ធសាសនា។ ប្រសិន​បើ​គេ​ពិនិត្យ​មើល​អំពី​ភាព​មមាញឹក​នៃ​ទីវត្តអារាម​ក្នុង​ពិធី​បុណ្យ ​ឆ្លង​ភ្ជុំបិណ្ឌ ​គេ​ប្រហែល​ជា​ពិបាក​នឹង​ជឿ​ណាស់​ថា​សង្គម​កម្ពុជា​មាន​បញ្ហា​ចាក់ស្រេះ​ រាប់​រយ​ជំពូក​យ៉ាង​ដូច្នេះ​ឡើយ​ពី​ព្រោះ​ថា​ ព្រះពុទ្ធសាសនា​ដែល​បង្កប់​ដោយ​ទស្សនៈវិជ្ជា​ដ៏​មាន​តម្លៃ​ត្រូវ​បាន​មនុស្ស ​ទាំងពួង​ជឿជាក់ ​និង​គោរព​ប្រតិបត្តិ​គ្រប់ៗ​គ្នា។ ​ទស្សនៈវិជ្ជា​ដំបូង​ដែល​មនុស្ស​ទូទៅ​បាន​ស្គាល់​បំផុត​នោះ​គឺ​ « អំពើល្អ ​ទទួល​ផល​ល្អ,​ អំពើ​អាក្រក់ ​ទទួល​ផល​អាក្រ់»​ បើ​ទោះ​ជា​មិន​មែន​ជាតិ​នេះ​ក៏​ជាតិ​ខាង​មុខ​ដែរ។ ​ប៉ុន្តែ ​ប្រទេស​កម្ពុជា​បែរ​ជា​ជួប​នឹង​សង្គ្រាម​វិនាសកម្ម​ និង​វិបត្តិ​តូច​ធំ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទាល់​តែ​សោះ។

No comments:

Post a Comment